ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរបំផុសស្មារតីពលរដ្ឋ អោយយល់ដឹងសារៈសំខាន់នៃដើមឈើ ព្រោះវាមានគុណប្រយោជន៍ណាស់ សំរាប់ជីវិតមនុស្សនិងសត្វ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
អាជ្ញាធរបំផុសស្មារតីពលរដ្ឋ អោយយល់ដឹងសារៈសំខាន់នៃដើមឈើ ព្រោះវាមានគុណប្រយោជន៍ណាស់ សំរាប់ជីវិតមនុស្សនិងសត្វ អាជ្ញាធរបំផុសស្មារតីពលរដ្ឋ អោយយល់ដឹងសារៈសំខាន់នៃដើមឈើ ព្រោះវាមានគុណប្រយោជន៍ណាស់ សំរាប់ជីវិតមនុស្សនិងសត្វ

(ពញាឮ)៖ ក្នុងពិធីដាំកូនឈើ អបអរសាទរ រុក្ខទិវា៩កក្កដា ដែលរៀបចំដាំនៅតាមខ្នងទំនប់ បឹងព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ និងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំស្វាយអំពារ ស្រុកមុខកំពូល កាលពីថ្ងៃទី២៥មិថុនានេះ លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានបំផុសស្មារតីប្រជាពលរដ្ឋអោយដល់ដឹង អំពីគុណប្រយោជន៍ នៃដើមឈើ ព្រោះវាមិនគ្រាន់តែ មានតួនាទីជួយថែបរិស្ថាន បង្កើនទេសភាព សោភណ័ភាពបង្កើតម្លប់ព៌ណបៃបង សំរាប់ជីវិតមនុស្សសត្វ ប៉ុណ្ណោះទេ ប៉ុន្តែវាគំរបនិងជារបាំងការពារគ្រោះធម្មជាតិ បញ្ជៀសការហានិភយ័ ដល់ជីវិត មនុស្សជាតិ លើភពផែនដីទៀតផង។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា៖ ការដាំដើមឈើនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់​ស្ដែង​នូវ​ការ​យកចិត្ដ​ទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីនៃ​កម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍតំបន់បៃតងនៅតាមបណ្តារខេត្ត ក្រុង-ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE ។

គួរបញ្ជាក់ថា៖ ការដាំដើមឈើ អបអរសាទរ រុក្ខទិវា ៩កក្កដាឆ្នាំ២០២១នេះ អាជ្ញាធរ ខេត្តកណ្តាល បានជ្រើសរើសការដាំដើមឈើនៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) រួមមានឥន្ទនេល សាគូរ៉ា(ដើមធំ) និងដើមក្ងោក សរុបចំនួន៣២៨ដើម។ ក្នុងឱកាសនេះ លោកអភិបាលខេត្តជំរុញឱ្យ អាជ្ញាធរគ្រប់មូលដ្ឋានក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែឱ្យបានគ្រប់ទី​កន្លែងផងដែរ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។