ខ្មែរប៉ុស្ដិ៍ Close

លោកស្រី លី អាយលែន អះអាងថាមានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
លោកស្រី លី អាយលែន អះអាងថាមានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ លោកស្រី លី អាយលែន អះអាងថាមានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ

តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ថ្លែងថា គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំងដែលកម្ពុជាកំពុងចាក់ជូនប្រជាពរដ្ឋនាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាពពិភពលោកទទួល ស្គាល់និងបាន ដាក់ចូលក្នុងបញ្ជីរប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។

លោកស្រី លី អាយលែន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ គឺអង្គការ សុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ហើយឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ពីអង្គការ WHO ដែរ។

លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្ន។

ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកាដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ ខណៈអ្វីដែលចាំបាច់ នៅក្នុងពេលនេះ គឺត្រូវទៅចាក់វ៉ាក់សាំង នឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីការពារការចម្លងនៃជំងឺដ៏កាចសាហាវមួយនេះ។

«អង្គការសុខភាពពិភពលោកគឺមិនបានផ្ដល់អនុសាសន៍ទេរហូតមកដល់ពេលបច្ចុប្បន្ននេះក្នុងការប្រើប្រាស់នូវការធ្វើតេស្តរហ័សដើម្បីរុករកអង់ទីគ័រ ដែលបញ្ជាក់ ពីប្រព័ន្ធការពារនៅក្នុងរាងកាយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។ មួយទៀតគឺថា រាល់វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះគឺសុទ្ធតែបានទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក ដែលហៅថាប្រើប្រាស់នៅក្នុងបញ្ជី នៃការ ប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយសុទ្ធតែបានធ្វើការបញ្ជាក់តាមលក្ខណៈវិទ្យាសាស្រ្ត ហើយឆ្លងកាត់នូវការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់ សាំងបានន័យថារាល់វ៉ាក់សាំងដែល កំពុងប្រើប្រាស់គឺជាវ៉ាក់សាំងដែលមានគុណភាពនិងទទួលស្គាល់ពីអង្គការសុខភាពពិភព លោកផងដែរ»។

គូរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវ នាំគ្នាទៅធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់ ឧបករណ៍តេស្តរហ័សខុសច្បាប់នេះជាដាច់ខាត និងត្រូវតែបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការ ពារដែលបានដាក់ ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល ពីមួយម៉ែត្រកន្លះ ឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវកូវីដ-១៩៕

អត្ថបទទាក់ទង