ខ្មែរប៉ុស្ដិ៍ Close

    ទិដ្ឋភាពទាហានរុស្ស៊ី ហាត់សមក្បួនអបអរជ័យជម្នះប្រចាំឆ្នាំ លើទាហាន Nazi

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1537
    ទិដ្ឋភាពទាហានរុស្ស៊ី ហាត់សមក្បួនអបអរជ័យជម្នះប្រចាំឆ្នាំ លើទាហាន Naziទិដ្ឋភាពទាហានរុស្ស៊ី ហាត់សមក្បួនអបអរជ័យជម្នះប្រចាំឆ្នាំ លើទាហាន Nazi

    បណ្ដុំ​រូបថត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ ទាហាន​រុស្ស៊ី​រាប់​រយ​នាក់ កំពុង​ហាត់​សម​ក្បួន​ដង្ហែ សម្រាប់​ទិវា​ជ័យជម្នះ​ «Victory Day Parade» របស់​ពួកគេ។

    ទិវា​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង ប្រទេស​ជា​អតីត​សហភាពសូវៀត នៅ​ថ្ងៃ​ទី ០៩ ខែ ឧសភា ខាងមុខនេះ គឺ​ជា​ខួប​លើក​ទី ៧៣ នៃ​ការ​បង្ក្រាប​ទាហាន Nazi របស់​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ដែល​ត្រូវ​បាន​គេ​ហៅ​ថា Great Patriotic War នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

    ក្នុង​នោះ​ដែរ យន្តហោះ , ឧទ្ធម្ភាគចក្រ , រថក្រោះ និង​កាំភ្លើង​ធំ នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីលាន Red Square ក្នុង​ទីក្រុង Moscow និង ទីលាន Palace Square ក្នុង​ទីក្រុង St. Petersburg សម្រាប់​ទិវា​បុណ្យជាតិ​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​នេះ៕

    ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម៖




















     

    ប្រភព៖ Sabay

    អត្ថបទទាក់ទង