ខ្មែរប៉ុស្ដិ៍ Close

    លោកស្រីព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1891
    លោកស្រីព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយលោកស្រីព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ

    លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ទទួលមរណភាពនៅវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

    បើតាមទំព័រហ្វេសប៊ុករបស់ក្រុមព្រះសុរិយា លើកឡើងថា ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនីនៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ និងបានបួងសួងសូមវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យវរៈសិល្បការិនី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។

    ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍។

    សូមទស្សនាវីដេអូអំពីលោកស្រីព្រឹទ្ធាចារ្យកាលពីពេលកន្លងទៅ ដូចខាងក្រោម៖

    អត្ថបទទាក់ទង