ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជាណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅតំបន់បិទខ្ទប់ផ្អាក ប្រតិ បត្តិការបណ្តោះអាសន្ន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 52
ធនាគារជាតិនៃកម្ពុជាណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅតំបន់បិទខ្ទប់ផ្អាក ប្រតិ បត្តិការបណ្តោះអាសន្ន ធនាគារជាតិនៃកម្ពុជាណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅតំបន់បិទខ្ទប់ផ្អាក ប្រតិ បត្តិការបណ្តោះអាសន្ន

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៤ ២០២១ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិតនៅតំបន់បិទខ្ទប់ផ្អាកប្រ តិបត្តិការបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ក្នុងគោលបំណងចូលរួមសហការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនោះ ជូនដំណឹងដល់សាធារណជនឱ្យបានច្បាស់លាស់ អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។ ស្របពេលនៃការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

អត្ថបទទាក់ទង