ខ្មែរប៉ុស្ដិ៍ Close

CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរបន្ថែម ដើម្បីវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ជាមួយនឹងទុនវិនិយោគជាង៥លានដុល្លារអាម៉េរិក ជាមួយនឹងឱកាសការងារជាច្រើនពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា៖

១- FU BI XING (CAMBODIA) PACKAGING CO., LTD : គម្រោងបង្កើតរោងចក្រផលិត ថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២១៤កន្លែង។

២- SHENG HE LEISURE BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត នៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤០០កន្លែង៕

អត្ថបទទាក់ទង