អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៧៥កន្លែង
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៧៥កន្លែង ហើយវិញ្ញាសាប្រឡង នឹងធ្វើឡើងក្នុងទម្រង់វិញ្ញាសាមានចម្លើយជ្រើសរើស (QCM) ដោយផ្តោតលើ ការងារជំនាញរបស់អង្គភាព (ច្បាប់ វិភាគពាក្យប្តឹង ផ្សេងៗ) ចំណេះដឹងទូទៅ ភាសាបរទេស និងកុំព្យូទ័រ។
បើតាមសេចក្តីជូនដំណឹង ឱ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដោយធ្វើការបែងចែកជាពីរវេនគឺ៖
– វេនទី១៖ នៅព្រឹកថ្ងៃសៅរ៍ទី១២-មិថុនា-២០២១ សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅថ្នាក់កណ្តាល (បម្រើការងារនៅ អ.ប.ព.)
– វេនទី២៖ នៅព្រឹកថ្ងៃអាទិត្យទី១៣-មិថុនា-២០២១ សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសត្រៀមទៅបម្រើការងារនៅតាមការិយាល័យប្រចាំខេត្ត៕