ខ្មែរប៉ុស្ដិ៍ Close

ខេត្តពោធិ៍សាត់ប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ខេត្តពោធិ៍សាត់ប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ខេត្តពោធិ៍សាត់ប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីប្រគល់-ទទួលផ្ទះ (ជំហាន២) ចំនួន២៥០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕

អត្ថបទទាក់ទង