ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំទ្វេភាគីឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំទ្វេភាគីឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំទ្វេភាគីឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេសដឹកនាំដោយលោកស្រី វ័ង ហុងយៀន (Wang Hongyan) សមាជិកគណៈអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស តាមរយៈប្រព័ន្ធប្រជុំអនឡាញ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះគឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិនក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្តជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេសដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» និងបានបង្កើត «ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

មានប្រសាសន៍ក្នុងសុន្ទរកថាបើក ប្រធានគណៈប្រតិភូ បានរំលេចខ្លឹមសារពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះថាជាវេទិកាមួយ ដែលអនុញ្ញាតឱ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក៕

អត្ថបទទាក់ទង