ខ្មែរប៉ុស្ដិ៍ Close

    គ.ជ.ប ប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូគោ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1949
    គ.ជ.ប ប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូគោគ.ជ.ប ប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូគោ

    នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពត។

    បើតាមលទ្ធផលដែលចេញដោយគ.ជ.ប គណបក្សចំនួន ៤ ទទួលបានលេខរៀងដូចខាងក្រោម៖

    1. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
    2. គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
    3. គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
    4. គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤