ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ប្រកាសថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ខែកក្កដា ក្រោយមានការឃោសនាបំភ្លៃការពិតថាមានច្រើនថ្ងៃ

ដោយ៖ រៀម វណ្ណា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 152
គ.ជ.ប ប្រកាសថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ខែកក្កដា ក្រោយមានការឃោសនាបំភ្លៃការពិតថាមានច្រើនថ្ងៃ គ.ជ.ប ប្រកាសថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ខែកក្កដា ក្រោយមានការឃោសនាបំភ្លៃការពិតថាមានច្រើនថ្ងៃ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។ 

សេចក្តីប្រកាសរបស់ គ.ជ.ប ដដែលបានបញ្ជាក់យ៉ាងថា៖ «គ.ជ.ប សូមបញ្ជាក់ជូនប្រជាបលរដ្ឋមេត្រាជ្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង០៧៖០០នាទីព្រឹក និងបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល»។

គ.ជ.ប បានចាត់ទុកថា ការផ្សព្វផ្សាយដែលខុសពីកាលបរិច្ឆេទខាងលើនេះ និងការប្រើប្រាស់មធ្យោបាយទុច្ចរិត ដែលនាំឱ្យភាន់ច្រលំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមនឹងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត៕

សូមអានសេចក្តីប្រកាសរបស់ គ.ជ.ប៖

អត្ថបទទាក់ទង