ខ្មែរប៉ុស្ដិ៍ Close

ប្រធាន គ.ជ.ប ណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារ ក្នុងដំណាក់កាលឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៧-២៧ ខែកក្កដា ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 42
ប្រធាន គ.ជ.ប ណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារ ក្នុងដំណាក់កាលឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៧-២៧ ខែកក្កដា ខាងមុខ ប្រធាន គ.ជ.ប ណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារ ក្នុងដំណាក់កាលឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៧-២៧ ខែកក្កដា ខាងមុខ

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលដែលត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ ស្តីពីការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ រួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសអំពីអនុសាសន៍របស់ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ដែលបានណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារក្នុងដំណាក់កាលឃោសនាបោះឆ្នោត។

យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី២៨ ខែឧសភា ជាថ្ងៃ «ស» មួយថ្ងៃពេញ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

សូមអានសេចក្តីប្រកាសរបស់ គ.ជ.បខាងក្រោម៖

អត្ថបទទាក់ទង