ខ្មែរប៉ុស្ដិ៍ Close

ជិត១ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ ចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង ៤២ម៉ឺនគ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ជិត១ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ ចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង ៤២ម៉ឺនគ្រួសារ ជិត១ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ ចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង ៤២ម៉ឺនគ្រួសារ

ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្ដសហការជាមួយកងកម្លាំងកងទ័ព បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ១៦.៩០០គ្រួសារ បន្ថែមទៀត ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ១៦.៩០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះបានចែកជូនទៅប្រជាពលរដ្ឋរស់នៅ ខណ្ឌមានជ័យចំនូន៣.០០០គ្រួសារ, ខណ្ឌដង្កោ ៥០០គ្រួសារ, ខណ្ឌសែនសុខ ១.០០០គ្រួសា, ខណ្ឌព្រែកព្នៅ ៨០០គ្រួសារ, ខណ្ឌឫស្សីកែវ ចំនួន ៥.០០០គ្រួសារ ,ខណ្ឌដូនពេញ ចំនួន ២០០គ្រួសារ, ខណ្ឌ៧មករា ចំនួន ៣០០គ្រួសារ, ខណ្ឌទួលគោក ចំនួន ១.០០០គ្រួសារ, ខណ្ឌបឹងកេងកង ចំនួន៥០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន ១.៦០០គ្រួសារ និងខណ្ឌកំបូល ចំនួន ៣.០០០គ្រួសារ។

មន្ត្រីដដែលបន្តថា ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ បានចំនួន ៤២៧.៧៥២គ្រួសារហើយ។

សូមបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខកំប៉ុងជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់៕

អត្ថបទទាក់ទង