ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋ ៤០០គ្រួសារទៀតនៅខណ្ឌដូនពេញ ទទួលបានអំណាយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
ពលរដ្ឋ ៤០០គ្រួសារទៀតនៅខណ្ឌដូនពេញ ទទួលបានអំណាយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ពលរដ្ឋ ៤០០គ្រួសារទៀតនៅខណ្ឌដូនពេញ ទទួលបានអំណាយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ បន្ដនាំយកអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាអ្នកជួលផ្ទះ ដែលមានជីវភាពក្រីក្រ និងខ្វះខាតស្បៀងអាហារ សរុបចំនួន ៤០០គ្រួសារ។

សកម្មភាពបានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានសង្កាត់ចតុមុខចំនួន ១០០គ្រួសារ និង ៣០០គ្រួសារទៀត រួមមាន សង្កាត់ស្រះចក សង្កាត់ផ្សារកណ្តាលទី២ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ (ស្មើនឹង ១០កំប៉ុង)៕

អត្ថបទទាក់ទង