ខ្មែរប៉ុស្ដិ៍ Close

ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 46
ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រដែលជាស្រទាប់ខាងលើនៃស្ពានហាលប្រាសាទអង្គរវត្តសម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។

លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថាមកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។

គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕

អត្ថបទទាក់ទង