ខ្មែរប៉ុស្ដិ៍ Close

    ឥណ្ឌូណេស៊ីប្រគល់អំណោយមួយចំនួនជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1506
    ឥណ្ឌូណេស៊ីប្រគល់អំណោយមួយចំនួនជូនដល់ក្រសួងសុខាភិបាលកម្ពុជាឥណ្ឌូណេស៊ីប្រគល់អំណោយមួយចំនួនជូនដល់ក្រសួងសុខាភិបាលកម្ពុជា

    ប្រទេសឥណ្ឌូណេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជាបានផ្ដល់ជាអំណោយមួយចំនួនដល់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

    តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ពិធីនេះក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា ពិធីនេះ ស្ថានទូតឥណ្ឌូណេស៊ី តំណាងឱ្យសហគមន៍ធុរកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា បានប្រគល់៖

    1. មីកញ្ចប់ Indomie ចំនួន ១៥០កេស
    2. មីកំប៉ុង Indomie ចំនួន ១៥០កេស
    3. នំ Cracker ចំនួន ១៥០កេស
    4. វីតាមីន (Daneuron B1 B6 B12) ចំនួន ១៥០បន្ទះ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន ឥណ្ឌូណេស៊ីត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ នឹងលើកទឹកចិត្តមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

    លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់សហគមន៍ធុរៈកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕

    អត្ថបទទាក់ទង