ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលលើកទឹកចិត្តជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលខិតខំប្រឹងប្រែងក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 24
ក្រសួងសុខាភិបាលលើកទឹកចិត្តជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលខិតខំប្រឹងប្រែងក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលលើកទឹកចិត្តជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលខិតខំប្រឹងប្រែងក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល លើកទឹកចិត្តជូនចំពោះក្មួយៗទាំងអស់ ដែលជាក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត ដែលបានខិត ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះអាយុ ជីវិត របស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់អំឡុងពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្នុង នាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមកោតសរ សើរចំពោះក្មួយៗទាំងអស់ ដែលហ៊ានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វ ហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅកម្ពុជាយើង ។ ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើងសរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះ ក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈមដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយបានចូលខ្លួនលះបង់ ដើម្បីប្រជាជន និងប្រទេស ជាតិ ។ លោកជំទាវ សូមកោតសរសើរដល់ក្មួយៗទាំង អស់យ៉ាងខ្លាំងបំផុត ក្មួយៗ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សី ដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។

ឆ្លៀតក្នុងឱកាសនេះ ទោះ ជាមិនមានក្មួយណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី លោកជំទាវ ក៏សូមផ្តាំផ្ញើការសាកសួរសុខ ទុក្ខ ជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយើងមិនដឹងជាមុននេះ។ លោកជំទាវ ជឿ ជាក់ថា ក្មួយៗ នឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ ជាមិនខាន។ ក្មួយៗត្រូវតែរឹង មាំ និងបន្តមានសង្ឃឹមថា ជីវិតប្រជាជនច្រើនទៀត គឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗ ដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ- ១៩ ជូនដល់ពួកគាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ នាពេលនេះ និងបន្តទៅ ខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លើការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ ពាន់នាក់ទៀតនៅថ្ងៃអនាគត ។ លោកជំទាវ ក៏បានលើក ទឹកចិត្តដល់ពួកគាត់ឱ្យមាន ការអត់ធ្មត់ និងការប្រុង ប្រយ័ត្នខ្ពស់ ពេលបំពេញ ភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឱ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារនិង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ- ១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដរាប ណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះ នឹងអាចញំញីរាងកាយយើងបានគ្រប់ពេលវេលា៕

អត្ថបទទាក់ទង