ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ជូនប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារនៅ ស្រុកចំការលើ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ជូនប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារនៅ ស្រុកចំការលើ លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ជូនប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារនៅ ស្រុកចំការលើ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការខូចខាតលំនៅដ្ឋានរបស់បងប្អូនបែបនេះ។ លោកអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ពីសហគមន៍មួយទៅកាន់សហគមន៍ទៀត។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ ក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២។ ដោយ ឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល។

គួរបញ្ជាក់ថា នៅម៉ោង ៣.៤៥នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់ ដែលបណ្តាល អោយរបើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នង នៅស្រុកចំការលើ ៕

អត្ថបទទាក់ទង