ខ្មែរប៉ុស្ដិ៍ Close

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៧០៤,៩៨២នាក់ (គិតត្រឹមយប់ថ្ងៃទី៤ ខែសីហា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៧០៤,៩៨២នាក់ (គិតត្រឹមយប់ថ្ងៃទី៤ ខែសីហា) សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៧០៤,៩៨២នាក់ (គិតត្រឹមយប់ថ្ងៃទី៤ ខែសីហា)

គិតត្រឹមយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៧,៧០៤,៩៨២នាក់ ក្នុងនោះអ្នកដែលបានចាក់រួចរាល់ទាំង ២ដូស មានចំនួន ៥,១៦០,០២៩នាក់។

ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងចំពោះគោលដៅ ១០លាននាក់ បានចំនួន ៧៥.៤២%។

គួរជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ​ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១៦៣,១១៣នាក់ ស្មើនឹង ៨.២៩% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់។

របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖