ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អនុញ្ញាតឲ្យលោកស្រីឯកអគ្គរាជទូតសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 38
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អនុញ្ញាតឲ្យលោកស្រីឯកអគ្គរាជទូតសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អនុញ្ញាតឲ្យលោកស្រីឯកអគ្គរាជទូតសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោកស្រី តាវ ឡាយចេង (Teo Laycheng) ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី កាន់តែប្រសើរឡើង នៅបន្ទប់សវនាការ អាគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី នាទីក្រុងភ្នំពេញ។

ក្នុងជំនួបនាឱកាសនោះ លោក ទៀ បាញ់ ក្នុងនាមឲ្យប្រមុខរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅរីករាយបំផុតចំពោះវត្តមាន លោកស្រី តាវ ឡាយចេង (Teo Laycheng) ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ប្រចាំនៅកម្ពុជា ដោយលោកបានវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងាររបស់លោកស្រី ដែលបានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៍ល្អ ជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងអាណត្តិការទូតរបស់លោកជំទាវ នៅកម្ពុជា។

លោក ទៀ បាញ់ សង្ឃឹមយ៉ាងមុតមាំថា ឯកអគ្គរាជទូតថ្មី និងបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី កាន់តែល្អប្រសើរថែមទៀត នៅក្នុងអាណត្តិថ្មីនេះ។

លោកស្រី Teo Laycheng ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ទៀ បាញ់ និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានផ្ដល់នៅពេលវេលាអនុញ្ញាតឲ្យលោកជំទាវបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ពាក់ព័ន្ធដល់បញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា លោកស្រី Teo Laycheng បានពិនិត្យឃើញថា កងទ័ពកម្ពុជា បានធ្វើការងារយ៉ាងមមាញឹក ជាមួយនឹងរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង