ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុល និងថែទាំស្លាកសញ្ញាផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1791
អាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុល និងថែទាំស្លាកសញ្ញាផ្សេងៗក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុល និងថែទាំស្លាកសញ្ញាផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទេសចរណ៍ ក៏ដូចជាការយកចិត្តទុកដាក់ថែទាំសម្ភារបរិក្ខានៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។

ជាក់ស្តែងនាពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) បានមកសម្អាត លាបថ្នាំកណ្តៀរ និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួនដូចជា ផ្ទាំងប៉ាណូព័ត៌មាន និងរនាំងឈើជាដើម នៅបរិវេណប្រាសាទតានៃ ដើម្បីឱ្យសម្ភារទាំងអស់នោះរឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕