មកទស្សនារមណីយដ្ឋានប្រាសាទតា នៃនារដូវវស្សា
ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក អមដោយទេសភាពវប្បធម៌ដ៏ស្រស់បំព្រង ដុះជុំជិត និងព័ន្ធព័ទ្ធដោយដើមរុក្ខាពណ៌ខៀវស្រងាត់មើលទៅត្រជាក់ភ្នែកនារដូវវស្សា។ ប្រាសាទនេះ មានទីតាំងនៅក្នុងព្រៃ ខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។