ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលណែនាំឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 51
ក្រសួងសុខាភិបាលណែនាំឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ក្រសួងសុខាភិបាលណែនាំឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ

ក្រសួងសុខាភិបាលណែនាំឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិ បរិមាណនូវការចម្លងជំងឺនិងចៀសវាងគ្រោះថ្នាក់ចរាចរ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខណៈដែលជំងឺកូវីដ-១៩កំពុងរីករាលដាលខ្លំាងក្នុងសហគមន៍ ២០កុម្ភៈ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ដើម្បីចៀសវាងក្នុងការចម្លងនូវជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសូមណែនាំ ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពកាត់បន្ថយជាអតិបរិមាណនូវការចម្លងជំងឺនិងចៀសវាងគ្រោះថ្នាក់ចរាចរ ដូចជា ចៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈដែលមានផ្ទុកមនុស្សច្រើន ។ បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈលោកអ្នកត្រូវពាក់ម៉ាសជានិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកហ្សែលសម្រាប់លាងដៃ ។ ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។

ក្រសួងសុខាភិបាលបន្តថា សម្រាប់អ្នកបើកបរចំពោះក្រុមហ៊ុននិងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវការដឹកជញ្ជូនអ្នកដំណើរ ដោយរៀបចំកន្លែងអង្គុយក្នុងគម្លាតមួយម៉ែត្រកន្លះពីគ្នា និងដាក់ចំនួនអ្នកដំណើរនៅក្នុងបរិបទរក្សាគម្លាតសុវត្ថិភាព និងបើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។ ត្រូវឱ្យអ្នកដំណើរពាក់ម៉ាសជាចាំបាច់ និងបើមានការក្អកឬកណ្ដាស់ត្រូវណែនាំឱ្យខ្ទប់មាត់និងច្រមុះនិងកុំដោះម៉ាសចេញ ដើម្បីចៀសវាងការចម្លងជាយថាហេតុនៃវីរុសផ្ដាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ផងដែរ។

ក្រសួងសុខាភិបាល បានណែនាំឱ្យម្ចាស់យានយន្តត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមកៅអី និងកន្លែងដែលមនុស្សបានប៉ះពាល់ ។ ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬអាល់កុលលាងដៃ ឱ្យអ្នកដំណើរលាងដៃ មុនពេលឡើងលើរថយន្តដោយម៉ត់ចត់ និងខ្ជាប់ខ្លួន។ ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញា ដូចជាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើមត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចទៅមន្ទីរពេទ្យរដ្ឋ ដើម្បីត្រួតពិនិត្យសុខភាព។ អ្នកបើកបរ មានហានិភ័យខ្ពស់ ដោយសារការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងមេរោគផ្សេងៗ។ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរ នៅពេលបើកបរ ចៀសវាងគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានជាយថាហេតុដោយសារការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព ដែលងាយប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

អត្ថបទទាក់ទង