ខ្មែរប៉ុស្ដិ៍ Close

WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យថែមទៀតសិន មុនទទួលស្គាល់ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 137
WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យថែមទៀតសិន មុនទទួលស្គាល់ (Video inside) WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យថែមទៀតសិន មុនទទួលស្គាល់ (Video inside)

(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យោងតាមលទ្ធផលវិភាគជាបឋម នៃទិន្នន័យធ្វើតេស្តវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងចិនទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីឲ្យពួកវាមានការទទួលស្គាល់ពី WHO បាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញ SAGE ដែលមានតួនាទីផ្តល់ប្រឹក្សាឲ្យអង្គការ WHO ជុំវិញគោលការណ៍វ៉ាក់សាំងនោះ បានលើកឡើងថា គួរតែមានការសិក្សាថែមទៀត ដើម្បីប្រមូលទិន្នន័យអំពីវ៉ាក់សាំង Sinovac និង Sinopharm ក្នុងចំណោមក្រុមបុគ្គលដូចជា មនុស្សចាស់និងអ្នកដែលមានជំងឺប្រចាំកាយ មុនពេលពួកវាអាចត្រូវបានទទួលស្គាល់ ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ WHO ប៉ុន្តែយោងទៅតាមទិន្នន័យ ដែលពួកគេមានក្នុងដៃ គឺវ៉ាក់សាំងទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធិភាពល្អ ក្នុងការប្រឆាំងទប់ទល់ជាមួយ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ WHO បានផ្តល់ការទទួលស្គាល់ EUL ដល់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech, AstraZeneca និង Johnson & Jonhson។ ការទទួលស្គាល់ EUL ពី WHO អនុញ្ញាតឲ្យវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនទាំងនោះ អាចប្រើប្រាស់ក្នុងយន្តការវ៉ាក់សាំងអន្តរជាតិ COVAX ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍបាន៕

អត្ថបទទាក់ទង