ខ្មែរប៉ុស្ដិ៍ Close

ក្រុមវេជ្ជបណ្ឌិតជប៉ុនព្រមានពីផលប៉ះពាល់ខ្លាំងក្នុងការអោយក្មេងដែលមានអាយុក្រោម២ឆ្នាំពាក់ម៉ាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 37
ក្រុមវេជ្ជបណ្ឌិតជប៉ុនព្រមានពីផលប៉ះពាល់ខ្លាំងក្នុងការអោយក្មេងដែលមានអាយុក្រោម២ឆ្នាំពាក់ម៉ាស់ ក្រុមវេជ្ជបណ្ឌិតជប៉ុនព្រមានពីផលប៉ះពាល់ខ្លាំងក្នុងការអោយក្មេងដែលមានអាយុក្រោម២ឆ្នាំពាក់ម៉ាស់

ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យកុមារនៅជប៉ុន បានព្រមានថា ក្មេងអាយុក្រោម ២ ឆ្នាំមិនគួរពាក់ម៉ាស់ទេព្រោះវាអាចធ្វើឱ្យពិបាកដកដង្ហើម និងបង្កើនហានិភ័យនៃការស្លាក់។ ការព្រមាននេះធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលជប៉ុនប្រកាសដកចេញបម្រាមដែលដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ។

ក្រុមគ្រូពេទ្យទាំងនោះលើកឡើងថា ម៉ាស់អាចធ្វើអោយទារកពិបាកក្នុងការដកដង្ហើម ព្រោះពួកគេមានបំពង់ខ្យល់តូច ដែលអាចបង្កើនហានិភ័យនៃការដាច់សសៃឈាមក្នុងខួរក្បាល និងស្នើអោយឪពុកម្ដាយកុំអោយកូនតូចដែលមានអាយុក្រោម២ឆ្នាំពាក់ម៉ាស់អោយសោះ។

មូលហេតុមួយទៀតនោះគឺថា ក្មេងៗពុំមានហានិភ័យនៃការឆ្លងមេរោគកូវីដ-១៩នេះ ដូចមនុស្សធំទេ។ គេសឹងតែពុំឃើញមានការឆ្លងរីករាលដាលកើតឡើងនៅតាមសាលា និងនៅតាមមជ្ឈមណ្ឌលថែទាំក្មេងនោះទៀតផង៕

 

អត្ថបទទាក់ទង