ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារអាជ្ញាធរជាតិអប្សរា កាត់ក្រី និងដកហូតដើមឈើហានិភ័យខ្ពស់នៅភ្នំបាខែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 62

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន២៥ដើមដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញភ្នំបាខែង។

ដើមឈើងាប់ដែលបានកាត់ដកហូតរួមមាន ដើមបំពីងរាជ១ដើម ផ្ញៀវ១ដើម ព្រីង១០០ស្រទាប់១ដើម ល្ងៀង៣ដើម រកា១ដើម ចំបក់១ដើម សិរមាន់១ដើម ជន្លូស២ដើម ក្រឡាញ់១ដើម និងឈើទាល១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះជាប់ផ្លូវដើរឡើងលើភ្នំ និងដុះក្បែរប្រាសាទ។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែករួមមាន ដើមល្ងៀង៦ដើម ស្នួល៣ដើម ក្រឡាញ់១ដើម និងដើមយាង២ដើម មានមែកសាខាច្រើន ដុះបាំងទេសភាពសម្រាប់ការទស្សនាពីលើភ្នំបាខែងទៅបារាយណ៍ខាងលិច និងទៅប្រាសាទអង្គរវត្ត៕