ខ្មែរប៉ុស្ដិ៍ Close

ស្រះស្រង់អាចនឹងរីងស្ងួតនាចុងរដូវប្រាំងឆ្នាំនេះ ខណ:អ្នកជំនាញជួសជុល និងអភិរក្សប្រាសាទ កំពុងមមាញឹកក្នុងការជួសជុល !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
ស្រះស្រង់អាចនឹងរីងស្ងួតនាចុងរដូវប្រាំងឆ្នាំនេះ ខណ:អ្នកជំនាញជួសជុល និងអភិរក្សប្រាសាទ កំពុងមមាញឹកក្នុងការជួសជុល ! ស្រះស្រង់អាចនឹងរីងស្ងួតនាចុងរដូវប្រាំងឆ្នាំនេះ ខណ:អ្នកជំនាញជួសជុល និងអភិរក្សប្រាសាទ កំពុងមមាញឹកក្នុងការជួសជុល !

នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងត្រូវរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹកក្នុងស្រះស្រង់ទេដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃសោភ័ណភាពឡើងវិញ នៅប្រាសាទកណ្ដាលស្រះស្រង់នេះ។

អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណ:ដែលក្រុមអ្នកជួសជុលប្រាសាទ បច្ចុប្បន្នកំពុងប្រញាប់រួសរាន់ ក្នុងការងារជួសជុលបង្ហើយប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយ:អាកាសធាតុសព្វថ្ងៃ។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលប្រាសាទកណ្តាលស្រះស្រង់, ខ្លោងទ្វារចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ និងរហាត់ទឹកបុរាណ ហើយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែកុម្ភ: ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕

អត្ថបទទាក់ទង