ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោក លឹម ជា នាយកក្រុមហ៊ុន តៃអ៉ីហ្សី និងជាម្ចាស់បន្ទប់ជួល ២៧០បន្ទប់ ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោកនាយក និងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃចំនួន ២៧០ បន្ទប់ សម្រាប់អំឡុងពេលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩»។

សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

អត្ថបទទាក់ទង