ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ប្រកាសផ្តល់ជូនការសិក្សាតាមអនឡាញដោយឥតគិតថ្លៃ តាមកម្មវិធីរបស់ E-School Cambodia

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39

ក្រសួងអប់រំ ប្រកាសផ្តល់ជូនការសិក្សាតាមអនឡាញដោយឥតគិតថ្លៃតាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដើម្បីជាជំនួយដល់សិស្សានុសិស្ស។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការផ្តល់ជូននេះធ្វើឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនអី-ស្នូល (ខេមបូឌា) សម្រប់ការសិក្សា​ថ្នាក់វិញ្ញាសារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។

ក្នុងនោះរួមមាន ការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។ ក្រសួងអប់រំ បន្ដថា សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃគ្រប់មុខវិជ្ជាពេញមួយឆ្នាំ។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទទាក់ទង