ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ប្រកាសថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ ភាគរយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
ក្រសួងអប់រំ ប្រកាសថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ ភាគរយ ក្រសួងអប់រំ ប្រកាសថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ ភាគរយ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដែលមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

គួរបញ្ជាក់ថា លទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រកាសនៅម៉ោង ៣រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ៕

 

អត្ថបទទាក់ទង