ខ្មែរប៉ុស្ដិ៍ Close

    វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2071
    វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃនេះវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃនេះ

    វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដែលពិធីប្រគល់និងទទួល នឹងធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

    គួរបញ្ជាក់ផងដែរថា លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញប្រគល់វ៉ាក់សាំង។

    សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

    អត្ថបទទាក់ទង