ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ

ដោយ៖ ទី និរន្ដ
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 349
ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ

ប្រាសាទវត្តភូ ពីបុរាណកាលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្ត​ចំប៉ាសក្តិ សម័យអង្គរ ត្រង់ចំណុច ម្លូព្រៃ មានចំងាយ ៦គីឡូម៉ែត្រពី ទន្លេមេគង្គនៃខេត្ត​ចំប៉ាសក្តិ។ បច្ចុប្បន្នស្ថិតក្នុង ខេត្តចំប៉ាសក្តិ ប្រទេសឡាវ(លាវ)។

ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរិ៍្ត និង ប្រាសាទបាពួន។ សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។