ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគ​កូវីដ-១៩ នៅស្រុកកោះធំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 17
អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគ​កូវីដ-១៩ នៅស្រុកកោះធំ អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគ​កូវីដ-១៩ នៅស្រុកកោះធំ

បន្ទាប់ពីបានរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩ បន្ថែមទៀតចំនួន ៦៤ នាក់ នៅក្នុង​ក្រុមហ៊ុនមួយកន្លែង ដែលស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩​និងមណ្ឌលចត្តាឡីស័ក នៅ​ក្នុង​ស្រុកកោះធំ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះ នៅ​ទូទាំងស្រុកកោះធំ មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាស៊ីណូ​យ៉ុងយ័នចំនួន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់ ។ ឯកឧត្តមអភិបាលខេត្ត បាន​បន្ថែមថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅក្នុងស្រុកកោះធំក្ដី តែអាជ្ញាធរខេត្ត និងស្រុក​បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថា​អ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅនោះឡើយ។ ចំពោះកាស៊ីណូ ទាំង​អស់​នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញ-ចូល​ក្នុង​ភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅនេះ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា​ ចំពោះបុគ្គលិកកំពុងបម្រើការងារនៅ​ក្នុង​កាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក មកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវ នៅ​ពេលកំពុងធ្វើចត្តឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាល​មកពីអ្នកដែលកំពុងពេលធ្វើចត្តាឡីស័ក គឺបានធ្វើការចល័តចេញពីក្នុងបន្ទប់ ដែលស្ថិតនៅ​ក្នុង​អគារតែមួយ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ អាជ្ញាធរខេត្ត​កណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបចំនួន ១៤ ៣១៩ នាក់ យកសំណាកបាន ១៣ ៧៤៩ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១ ៧១៧ នាក់ នៅផ្ទះចំនួន ១២ ១១៩ នាក់ មានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន ០៣នាក់៕

អត្ថបទទាក់ទង