ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ជូនដំណឹងពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ។

សេចក្តីជូនដំណឹង ដែលទទួលបាននៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួង សូមធ្វើការណែនាំដល់អង្គភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៖

  • បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់
  • អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច (១០ភាគរយ)
  • ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញក្នុងករណីចាំបាច់
  • បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល
  • មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស ការពារឱ្យបានជាប់លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ
  • មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ-១៩
  • គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត
  • ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់ ៕

អត្ថបទទាក់ទង