ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំបន្តជំរុញសិស្សានុសិស្សនិងបេក្ខជនប្រឡងត្រូវបន្តខិតខំរៀនសូត្រ តាមគន្លងថ្មី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
ក្រសួងអប់រំបន្តជំរុញសិស្សានុសិស្សនិងបេក្ខជនប្រឡងត្រូវបន្តខិតខំរៀនសូត្រ តាមគន្លងថ្មី ក្រសួងអប់រំបន្តជំរុញសិស្សានុសិស្សនិងបេក្ខជនប្រឡងត្រូវបន្តខិតខំរៀនសូត្រ តាមគន្លងថ្មី

​ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សនិងបេក្ខជនប្រឡង ត្រូវបន្តខិតខំ ប្រឹងប្រែងរៀនសូត្រ តាមគន្លងថ្មីរបស់ក្រសួងអប់រំ ដើម្បីមានសមត្ថភាពដែលឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩ ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រសួងបានខិតខំ លើកកម្ពស់គុណភាពអប់រំ និងគុណភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំក្នុងបរិបទកូវីដ-១៩ ។

អ្នកនាំពាក្យក្រសួងអប់រំបានបន្ដថា ក្រសួងអប់រំ នៅតែបន្តជំរុញ និងលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ តាមអនឡាញ និងជួយបង្ហាត់បង្រៀនគ្នា ទៅវិញទៅមក ខណៈកម្ពុជា និងពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ។ សំឡេង៖ «ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនបន្ថែមអំពីការប្រឡងឌីប្លូម និងប្រឡងបាក់ឌុបនាពេលក្រោយ។ ចំពោះមុខនេះសូមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស មេត្តាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣កុំ។

ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ online ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩ នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការ សិក្សាក្នុងបរិបទកូវីដ-១៩»។ ឯកឧត្តម អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់ថ្ងៃដែលត្រូវបើកសាលារៀនឡើងវិញ ក្រសួងអប់រំ នឹងជម្រាបជូនសាធារណជន នៅពេលក្រោយ ។

អ្នកនាំពាក្យរូបនោះបានបន្ដថា ចំពោះមុខ សិស្សានុសិស្ស ទូទាំង២៥ខេត្ត-រាជធានី ត្រូវបន្តអនុវត្ត វិធានការ ៣ការពារ ៣កុំ និង រៀនតាមអនឡាញជាប្រចាំ តាមកម្មវិធី ឌីជីថល របស់ក្រសួងអប់រំ ដែលមាន កម្មវិធីស្វ័យសិក្សាMoEYS E-Learning មានវីដេអូ សិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ។ សូមជំរាបជូនថា អ្នកសិក្សាទាំងអស់អាចទាញយកកម្មវិធីស្វ័យសិក្សានេះ ពី App Store, Google Play និង AppGallery រួចសូមអានសេចក្តីណែនាំបច្ចេកទេសដែលមានស្រាប់ ។

-មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិក elearning.moeys.gov.kh -បណ្តាញYoutube ផ្លូវការ youtube.com/moeyscambodia -ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh -ការអប់រំកុមារតូច youtube.com/eccdcambodia -ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី “ទទក២” របស់ក្រសួងព័ត៌មាន -Appក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ -កម្មវិធីអប់រំតាមវិទ្យុជួយសិស្សជនជាតិដើមបន្តរៀនសូត្រនិងAppវិស័យឯកជននានា ដូចជា E-School Cambodia ជាដើម៕

អត្ថបទទាក់ទង