ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ពិធីបើកការដ្ឋានជួសជុល និងកែលម្អអគារ សម្រាប់មជ្ឈមណ្ឌលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ពិធីបើកការដ្ឋាននេះ រួមមានកម្មវិធីក្រុងពាលី តាមប្រពៃណី និងកម្មវិធីសន្និសីទសារព័ត៌មានដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់ការអប់រំ ឌីជីថល និងការអប់រំពីចម្ងាយ៕