ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃទី០៤ ខែមីនា ជាថ្ងៃបើកយុទ្ធនាការចាក់ថ្នាំ Astra Zeneca ជាផ្លូវការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃទី០៤ ខែមីនា ជាថ្ងៃបើកយុទ្ធនាការចាក់ថ្នាំ Astra Zeneca ជាផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃទី០៤ ខែមីនា ជាថ្ងៃបើកយុទ្ធនាការចាក់ថ្នាំ Astra Zeneca ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងប្រកាសពីការកំណត់យកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ជាថ្ងៃបើកយុទ្ធនាការចាក់ថ្នាំ Astra Zeneca ជាផ្លូវការ ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក តាមរយៈកូវ៉ាក់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ការប្រកាសជាផ្លូវការនៃការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ Astra Zeneca នេះ ដោយសារថ្នាំនេះមានប្រសិទ្ធភាពក្នុងការព្យាបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ សរុបមនុស្សរាប់លាននាក់រួចស្រេចទៅហើយ និងជាពិសេសថ្នាំវ៉ាក់សាំងនេះ ចាក់ជូនដោយឥតកំណត់អាយុមនុស្សនោះទេ អាចលើសពី ៦០ឆ្នាំ ក៏ចាក់ថ្នាំវ៉ាក់សាំងនេះបានផងដែរ៕

អត្ថបទទាក់ទង