ពលរដ្ឋអេស្ប៉ាញត្រូវតែពាក់ម៉ាស់ជាដាច់ខាត ប្រសិនបើពួកគេពុំអាចរក្សាគម្លាតចំនួន ២ម៉ែត្រពីគ្នាបាន
រដ្ឋាភិបាលអេស្ប៉ាញបានដាក់កំហិតសម្រាប់ពលរដ្ឋគ្រប់គ្នា ដែលមានអាយុលើសពី ៦ឆ្នាំ ត្រូវតែពាក់ម៉ាស់ជាចាំបាច់នៅទីសាធារណៈ ទាំងក្នុងអគារ និងក្រៅអគារ ប្រសិនបើពួកគេពុំអាចអនុវត្តនូវវិធានគម្លាតសង្គមរវាងគ្នាបាន ។
គួរជម្រាបថា អេស្ប៉ាញជាប្រទេសដែលរងគ្រោះខ្លាំងមួយ ហើយរដ្ឋមន្ត្រីនៃប្រទេសនេះបានលើកឡើងថា វិធានការចាំបាច់ទាំងនេះគឺចាំបាច់ក្នុងការទប់ស្កាត់ពីការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ៕