ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះឯកឧត្ដម ប្រាក់ សុខុន និងឯកឧត្ដម MIKAMI Masahiro អញ្ជើញចុះហត្ថលេខាស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
ព្រឹកនេះឯកឧត្ដម ប្រាក់ សុខុន និងឯកឧត្ដម MIKAMI Masahiro អញ្ជើញចុះហត្ថលេខាស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» ព្រឹកនេះឯកឧត្ដម ប្រាក់ សុខុន និងឯកឧត្ដម MIKAMI Masahiro អញ្ជើញចុះហត្ថលេខាស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

​គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់​«ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍»​ ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើលិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន៕

អត្ថបទទាក់ទង