ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 138
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ

តបតាមការអញ្ជើញរបស់លោក សាលើមសៃ កុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ស.ប.ប.ឡាវ ចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៩។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទស្សនកិច្ចនេះ មានគោលបំណងពង្រឹង និងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលមានផលប្រយោជន៍រួមគ្នាផងដែរ ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង