ខ្មែរប៉ុស្ដិ៍ Close

និស្សិតសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 74
និស្សិតសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និស្សិតសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។

មិនតែប៉ុណ្ណោះ ក៏ឱ្យនិស្សិតបានយល់ពីសារៈសំខាន់របស់ទន្លេដ៏អស្ចារ្យទាំងពីរក្នុងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងឱ្យពួកគេស្វែងយល់ឱ្យកាន់តែច្បាស់នូវវត្ថុធាតុដើម ដំណើរការផលិត វិធីសាស្រ្តនៃការត្បាញ រចនាបថនៃការតុបតែងលម្អវាយនភណ្ឌបែបសម័យថ្មី និងលក្ខណៈពិសេសនៃវាយនភណ្ឌបែបប្រពៃណី ភាពខុសប្លែកគ្នា និងភាពស្រដៀងគ្នាទៅតាមជាតិសាសន៍និងតំបន់ ដែលផ្តល់ឱ្យនូវប្រភេទវាយនភណ្ឌផ្សេងៗគ្នាជាច្រើន ទៅតាមតំបន់នៃបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ-គង្គា៕

អត្ថបទទាក់ទង