ខ្មែរប៉ុស្ដិ៍ Close

និស្សិតនិងសិស្សានុសិស្សចំនួន៤៣នាក់ មកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
និស្សិតនិងសិស្សានុសិស្សចំនួន៤៣នាក់ មកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និស្សិតនិងសិស្សានុសិស្សចំនួន៤៣នាក់ មកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងអភិរក្សបេតិកភណ្ឌជាតិ។ ដោយមូលហេតុនេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ និស្សិតជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន២២នាក់ និងសិស្សានុសិស្សនៃវិទ្យាល័យឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ចំនួន២១នាក់ ត្រូវបានលើកទឹកចិត្តឱ្យមកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

ទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់អំពីតួនាទីរបស់សារមន្ទីរ ប្រវត្តិសាស្រ្ត អរិយធម៌ វត្ថុសិល្បៈ រូបចម្លាក់ និងវត្ថុបុរាណរបស់ជាតិនានាក្រោយការធ្វើកំណាយបាននៅក្នុងតំបន់អង្គរ ព្រមទាំងរបៀបនៃការកប់សពនៅសម័យបុរេប្រវត្តិសាស្រ្តនៅស្ថានីយកោះតាមាស និងព្រៃក្មេង។

តាមរយៈទស្សនកិច្ចសិក្សា ពីសារមន្ទីរសង្ឃឹមថា និស្សិត និងសិស្សានុសិស្សទាំងអស់បានទទួលនូវចំណេះដឹងជាច្រើនទាក់ទងនឹងសារមន្ទីរដូចជា៖ ការរៀបចំពិព័រណ៍ ការថែរក្សាវត្ថុបុរាណ ប្រវត្តិសាស្ត្រ សាសនា រួមជាមួយចំណេះដឹងទាក់ទងនឹងការរីកចម្រើននៃសិល្បៈខ្មែរក្នុងអំឡុងស.វ.ទី៧ ដល់ស.វទី១៣ នៃគ.ស.។ ទន្ទឹមនឹងនោះ ពួកគេបានយល់ដឹងកាន់តែច្បាស់ពីក្បាច់រចនាយ៉ាងសម្បូរបែបនៃបដិមាដែលកំណាយបានពីប្រាសាទបន្ទាយក្តី រួមមានបីរចនាបថដូចជា រចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន្ត ដែលបានបញ្ជាក់ពីភាពរុងរឿងនៃសិល្បៈខ្មែរនាសម័យអង្គរ៕

 

អត្ថបទទាក់ទង