ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
អាជ្ញាធរខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចុះរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប រូបភាព អាជ្ញាធរកំពុងសម្អាតបរិស្ថានតាមដងស្ទឹងសៀមរាប

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ដែលនៅសេសសល់។

ដោយឡែក ចំពោះការដោះស្រាយផលប៉ះពាល់លើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារ ស្ទឹងសៀមរាប ជំហាន១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគ រហូតដល់ស្ពានក្រវ៉ាត់ក្រុង មានប្រវែង៤៦០០ម៉ែត្រ ក៏មាននៅសល់ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលបដិសេធមិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ៦៦៩ គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះ បន្តចុះរុះរើចំណុចនៅសេសសល់នេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១៕

អត្ថបទទាក់ទង