ខ្មែរប៉ុស្ដិ៍ Close

តើការប្រៀបធៀបរវាងភ្នំនៅស្រុកចិនគេធ្វើចម្ការ តែនៅខ្មែរវាយភ្នំយកថ្ម ជារឿងត្រឹមត្រូវដែរឬទេ?

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1361
តើការប្រៀបធៀបរវាងភ្នំនៅស្រុកចិនគេធ្វើចម្ការ តែនៅខ្មែរវាយភ្នំយកថ្ម ជារឿងត្រឹមត្រូវដែរឬទេ? តើការប្រៀបធៀបរវាងភ្នំនៅស្រុកចិនគេធ្វើចម្ការ តែនៅខ្មែរវាយភ្នំយកថ្ម ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានមតិ មួយចំនួនលើកឡើងថា ភ្នំនៅស្រុកចិន គេទុកសម្រាប់ធ្វើចម្ការ តែនៅខ្មែរ បែរជាវាយភ្នំយកថ្មទៅវិញ ដែលការលើកឡើងបែបនេះ មិនត្រឹមត្រូវនោះទេ ព្រោះថា ប្រទេសណាក៏ដោយ ក៏ត្រូវការប្រើ ប្រាស់ធនធានរបស់ខ្លួនដើម្បីបម្រើដល់ការអភិវឌ្ឍដែរ តែអ្វីដែលសំខាន់គឺត្រូវគិតគូរពីការធានានិរន្តរភាពនៃធនធានទាំងនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំ រថយន្ត Ford ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ករណីនៅប្រទេសចិន ដែលជាប្រទេសអភិវឌ្ឍរីកចម្រើនមួយ គឺទាមទារ ចាំបាច់ណាស់ ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីកសាងប្រទេស ព្រោះចិនមិនអាចនាំចូលពី គេសុទ្ធសាធនោះទេ។ ចំពោះករណីនៅសហរដ្ឋអាមេរិក ក៏គេប្រើប្រាស់ធនធានដើម្បីកសាងហេដ្ឋា រចនាសម្ព័ន្ធជាជាងការនាំចូលធនធានពីក្រៅទាំងស្រុងនោះដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការថតរូបភាពភ្នំនៅប្រទេសចិនដែលគេទុកសម្រាប់ធ្វើចម្ការនោះ ជារឿងពិតមែន ប៉ុន្តែក៏មានភ្នំជាច្រើនទៀតដែលប្រទេសចិន បានវាយយកថ្មដើម្បីកសាងប្រទេសគេប៉ុន្តែមិនត្រូវបានថតយកមកផ្សព្វផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានសម្រេចដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយចំនួនដែលវិនិយោគទៅលើការយកថ្មភ្នំ ហើយធ្វើជាតំបន់ទេសចរណ៍ធម្មជាតិវិញ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានតម្រូវការយកថ្មភ្នំមួយចំនួនផងដែរ ព្រោះប្រទេសយើង ត្រូវការកសាងនិងអភិវឌ្ឍបន្ថែមទៀត៕

អត្ថបទទាក់ទង