ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា ការសម្រេចលើការនាំចូលបន្ទះសូឡាពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ!

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 194
ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា ការសម្រេចលើការនាំចូលបន្ទះសូឡាពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ! ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា ការសម្រេចលើការនាំចូលបន្ទះសូឡាពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ!

 

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលើការនាំចូលបន្ទះសូឡាពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីដើមខែមេសាឆ្នាំ២០២៥នេះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ជូនដល់សាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីសម្រេចចុងក្រោយក្នុងករណីស៊ើបអង្កេតឧបាស្រ័យពាណិជ្ជកម្ម លើការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ដែលក្នុងនោះករណីកម្រិតនៃការលក់បង្ខូចថ្លៃរបស់ក្រុមហ៊ុន Hounen Solar 125,37% ក្រុមហ៊ុន Solar Long PV Tech 125,37% និងក្រុមហ៊ុនផ្សេងៗទៀត 125,37% ផងដែរ។ ដោយឡែកសម្រាប់ករណីកម្រិតនៃការឧបត្ថម្ភធនវិញរួមមាន ក្រុមហ៊ុន Solaspace 534,67% ក្រុមហ៊ុន Jintex 3403,96% ក្រុមហ៊ុន Hounen Solar 3403,96% ក្រុមហ៊ុន Solar Long PV Tech 3403,96% ក្រុមហ៊ុន ISC Cambodia 3403,96% និងក្រុមហ៊ុនផ្សេងៗទៀត 534,67%។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធននេះ ជានីតិវិធីដោយផ្អែកលើបណ្ដឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលព្រួយបារម្ភចំពោះការប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាមេរិក។ ករណីស៊ើបអង្កេតនេះបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្មបានធ្វើការសម្របសម្រួលជាមួយវិស័យឯកជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ៕

អត្ថបទទាក់ទង