លោក អ៊ុំ រាត្រី ចុះពិនិត្យការងារសម្របសម្រួលឲ្យបងប្អូនពលករត្រឡប់ទៅភូមិឋានវិញក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ
នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យមើលក្រុមការងារប្រចាំសម្របសម្រួលឲ្យបងប្អូនត្រឡប់ទៅភូមិឋានវិញក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ និងទទួលបងប្អូនទើបត្រឡប់មកពីប្រទេសថៃ ដើម្បីពិនិត្យ និងធ្វើចត្តាឡីស័កបន្ត១៤ថ្ងៃ៕