ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន នៅកោះពេជ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 61
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន នៅកោះពេជ្រ

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថាលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញសហគមន៍ខ្មែរ-ឥស្លាមទូទាំងប្រទេសកាន់តែរីកចម្រើនជាមួយនឹងសិទ្ធិសរីភាពពេញលេញទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងក្នុងមុខរបរតូចធំនៅក្នុងប្រទេស ដោយគ្មានការរើសអើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ល្ងាចនេះលោកនឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន នៅកោះពេជ្រ ជាមួយបងប្អូនសាសនិកឥស្លាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណបងប្អូនសហគមន៍ខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេស ចំពោះទំនុកចិត្តនិងការគាំទ្រមកលើការដឹកនាំរបស់លោក។
លោកក៏សូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ទទួលបាននូវសេចក្តីសុខ និងពរពីអល់ឡោះនៅក្នុងខែបួសរ៉ម៉ាឌនទាំងអស់គ្នាកុំបីខានឡើយ៕

អត្ថបទទាក់ទង