ខ្មែរប៉ុស្ដិ៍ Close

មីយ៉ាន់ម៉ា បានបិទប្រព័ន្ធអ៊ីនធើណេតនិងប្រព័ន្ធទិន្ន័យ សារគមនាគមន៍ Data Communications

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 985
មីយ៉ាន់ម៉ា បានបិទប្រព័ន្ធអ៊ីនធើណេតនិងប្រព័ន្ធទិន្ន័យ សារគមនាគមន៍ Data Communications មីយ៉ាន់ម៉ា បានបិទប្រព័ន្ធអ៊ីនធើណេតនិងប្រព័ន្ធទិន្ន័យ សារគមនាគមន៍ Data Communications

នៅថ្ងៃសៅរ៍នេះ អាជ្ញាធរមីយ៉ាន់ម៉ាបាន បញ្ជាឱ្យប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកបញ្ឈប់ការផ្តល់សេវាទិន្នន័យតាមទូរស័ព្ទចល័តខណៈ ពេលដែលក្រុមអ្នកតវ៉ាប្រឆាំងដែលបានរៀបចំឡើងនៅក្នុងប្រព័ន្ធអ៊ីនធើណេត បានកើតមាននៅក្នុងទីក្រុងរ៉ង់ហ្គូន និងនៅទូទាំងប្រទេស។

ស្ថានទូតជប៉ុនបានជូនដំណឹងដល់ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ាអំពីការផ្អាកដំណើរការ នេះដែលនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹកថ្ងៃទី ៦ ខែកុម្ភៈ។

ក្រសួងដឹកជញ្ជូន និងគមនាគមន៍ក៏បានចេញសេចក្តីណែនាំរួចហើយផងដែរកាល ពីថ្ងៃទី ៣ ខែកុម្ភៈ ដល់ប្រតិបត្តិករចល័ត (Mobile Operator), ច្រកទ្វារអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត អំពីការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ។ ហើយកាលពីថ្ងៃសុក្រ Twitter និង Instagram ក៏ត្រូវបានបិទផងដែរ។

អ្នកឃ្លាំមើលសេវាកម្មអ៊ីនធើណេតឯករាជ្យ NetBlocks ដែលមានមូលដ្ឋាននៅ ទីក្រុងឡុងដ៍បានលើក ឡើងថា «ប្រទេសនេះកំពុងតែធ្វើការបិទប្រព័ន្ធអ៊ីនធើណេតស្ទើរតែទាំងស្រុង ដែលគិតត្រឹមម៉ោង ២ រសៀលថ្ងៃសៅរ៍នេះ ការតភ្ជាប់អ៊ីនធើណេតមានកម្រិតត្រឹមតែ ១៦% នៃកម្រិតធម្មតាប៉ុណ្ណោះ។ ហើយការតភ្ជាប់បានធ្លាក់ចុះតិចជាង ៥០% នៅពេលដែលយោធាបានរឹតត្បិតលើបណ្តាញទំនាក់ទំនងកាលពីថ្ងៃច័ន្ទដើម្បីធ្វើរដ្ឋប្រហារ។ បាតុករជាង ១.០០០ នាក់បានដើរក្បួនដោយសន្តិវិធីនៅតំបន់ពាណិជ្ជកម្ម Hledan នៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ របាយការណ៍ក្នុងតំបន់បានឱ្យដឹងថា «ក្រុមប៉ូលីសបាននាំគ្នាឈរតម្រង់ជួរទល់ មុខនឹងហ្វូងបាតុករទាំងនេះ»

ស្ថានទូតអង់គ្លេស ប្រចាំនៅមីយ៉ាន់ម៉ាបានសម្តែងនូវការព្រួយបារម្ភអំពីបញ្ហានៃការបិទបណ្តាញទាំង នេះ អាចត្រូវបានប្រើ ប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ាដោយពួកគេ បានលើកឡើងថា «អង់គ្លេសបានដឹងយ៉ាងច្បាស់ថា ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននឹងមិនត្រូវបានប្រើជាលេសដើម្បីធ្វើការបង្ក្រាបសិទ្ធិនិងសេរីភាពឡើយ។ យើងសូមជំរុញឱ្យយោធាចៀសវាងការបង្កការរំខានដល់ការប្រាស្រ័យទាក់ទង ឬសេរីភាពនៃការបញ្ចេញមតិ»

ស្ថានទូតអាមេរិកក៏បានលើកឡើងដែរថា «យើងសូមអំពាវនាវជាថ្មីម្តងទៀតឱ្យយោធាប្រគល់អំណាច, ស្តាររដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើង វិញ, ដោះលែងអ្នកដែលត្រូវបានឃុំខ្លួន, ដកការរឹតត្បិតលើប្រព័ន្ធទូរគមនាគមន៍ ទាំងអស់និងចៀសវាងពីការប្រើអំពើហិង្សា»

អង្គការសង្គមស៊ីវិលក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យក្រុមហ៊ុននានាកុំគោរពតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលថ្មី ដោយសារវាមិនមានភាពស្របច្បាប់។

សេចក្តីថ្លែងការណ៍ បាននិយាយថា «យើងចង់រំលឹកដល់ប្រតិបត្តិករទាំងអស់ថា យោងតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស អ្នកត្រូវមានកាតព្វកិច្ចក្នុងការធានានូវការមិនចូលរួមចំណែកនៅក្នុងការ រំលោភសិទ្ធិមនុស្ស»

សេចក្តីថ្លែងការណ៍បានបន្តថា «ការបិទមធ្យោបាយទំនាក់ទំនងដ៏សំខាន់របស់ប្រទេសដែលមនុស្សអាចប្រើដើម្បីទាក់ទងគ្នាទៅវិញទៅមក ឬដើម្បីធ្វើជា ភស្តុតាង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យោធាក្នុងការរក្សាអំណាចដែលខុសច្បាប់និងអាចអនុញ្ញាតឱ្យកើតមានការ រំលោភសិទ្ធិមនុស្ស។ ការបិទបណ្តាញទាំង នេះនឹងបង្កើនហានិភ័យនានាដែល ពាក់ព័ន្ធនឹងវីរុស Covid-19 ក៏ដូចជា បញ្ហាសុវត្ថិភាពដែល កំពុងកើតមាន»

ពាក្យចចាមអារ៉ាមបានលេចលឺថា «របបយោធាបានទទួលការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសចិន»។ ក៏ប៉ុន្តែតាមពិតយុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើងនៅ ក្នុងប្រទេស។ ការផ្តាច់ប្រព័ន្ធទំនាក់ទំនងជាតិត្រូវបានប្រើប្រាស់ជា ញឹកញាប់ដោយក្រុម ប្រឹក្សាច្បាប់រដ្ឋនិងស្តារសណ្តាប់ធ្នាប់ (State Law and Order Restoration Council) នៅប៉ុន្មានឆ្នាំដំបូង បន្ទាប់ពីបានដណ្តើមអំណាចនៅខែកញ្ញា ឆ្នាំ ១៩៨៨ ។

សម្ព័ន្ធទូរគមនាគមន៍របស់មីយ៉ាន់ម៉ានៅមិនទាន់មានការអភិវឌ្ឍនិងមិនអាចជឿទុកចិត្តបាន នោះទេ ហើយអាចនឹងត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងងាយ ស្រួលពីសំណាក់ ចារកម្មយោធា៕

អត្ថបទទាក់ទង