ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់ ប្រធានាធិបតីហ្វីលីពីន ប៉ងធ្វើរឿងមួយប្រសិនបានជួប គីម ជុងអ៊ុនផ្ទាល់

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សរសើរ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន​មិន​ដាច់​ពី​មាត់​ក្រោយ​កូរ៉េ​ទាំង​ពីរ​ងាក​មក​ត្រូវ​រ៉ូវ​គ្នា​វិញ។


បុរស​ខ្លាំង​រូប​នេះ​ឲ្យ​ដឹង​ថា “គីម ជុងអ៊ុន​បាន​ក្លាយ​ជា​និមិត្តរូប​របស់​ខ្ញុំ ទោះ​បី​ជា​ពី​មុន​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​មនុស្ស​អាក្រក់​ដោយ​សារ​រឿង​នុយក្លេអ៊ែរ​ក៏​ដោយ។” អ្វី​ដែល​សំខាន់ គឺ​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​បន្ថែម​ថា “ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​ជួប​ គីម ជុង​អ៊ុន​ផ្ទាល់ ខ្ញុំ​នឹង​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គេ និង​ប្រាប់​ថា​ខ្ញុំ​ពិត​ជា​កោត​សរសើរ​គេ​ខ្លាំង​ណាស់។”


គួរ​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រូប​នេះ ហាក់​ធ្វើ​ឲ្យ​សារព័ត៌មាន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​សារ​តែ​លោក​ធ្លាប់​ជេរ​ប្រមាទ​លោក គីម ជុងអ៊ុន​កាល​ពី​មួយ​ឆ្នាំ​មុន​ទាក់ទង​នឹង​ការ​គំរាមកំហែង​រឿង​អាវុធ​នុយក្លេអ៊ែរ៕

 

ប្រភព៖ Sabay

អត្ថបទទាក់ទង