ខ្មែរប៉ុស្ដិ៍ Close

កិច្ចសន្ទនាដំបូងបង្អស់រវាងប្រធានាធិបតីកូរ៉េទាំងពីរនៅតំបន់គ្មានកងទ័ពត្រូវបានគេទម្លាយអោយដឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
កិច្ចសន្ទនាដំបូងបង្អស់រវាងប្រធានាធិបតីកូរ៉េទាំងពីរនៅតំបន់គ្មានកងទ័ពត្រូវបានគេទម្លាយអោយដឹង កិច្ចសន្ទនាដំបូងបង្អស់រវាងប្រធានាធិបតីកូរ៉េទាំងពីរនៅតំបន់គ្មានកងទ័ពត្រូវបានគេទម្លាយអោយដឹង

ក្រោយការជួបចចារគ្នាជាប្រវត្តិសាស្រ្ដដំបូងបំផុតរបស់បងប្អូនកូរ៉េទាំងពីរថ្មីៗនេះ ប្រទេសនានា រួមទាំងមហាអំណាចធំៗមួយចំនួនផងដែរ បានចេញមុខមកអបអរសាទរដល់ជោគជ័យជាប្រវត្តិសាស្រ្ដមួយនេះ។ យ៉ាងណាមិញមេដឹក​នាំអាស៊ាន ក៏បានស្វាគមន៍ចំពោះជំនួបដែលពុំធ្លាប់មាននេះដែរ ចាប់តាំងពីសង្រ្គាមកូរ៉េបានបិទបញ្ចប់នៅឆ្នាំ ១៩៥៣ នោះមក។

លោក មូនជែអ៊ិន: លោកបានមកដល់ភាគខាងត្បូងហើយ មិនដឹងអង្កាលខ្ញុំបានទៅភាគខាងជើងវិញម្តង ?

លោក គីមជុងអ៊ុនៈ ទៅឥឡូវនេះតែម្តងទៅ ក៏បានដែរ ។

មួន ជែអ៊ិនៈ លោកមកតាមណាណឹង ?

គីម ជុងអ៊ុនៈ ខ្ញុំមកតាមឡានកាត់តាម Kaesong តាំងពីព្រឹកព្រលិមមិញនេះ ។ លោកប្រហែលចេញមកពីព្រលឹមដែរហើយ ។

មូន ជែអ៊ិនៈ ខ្ញុំជិះតែមួយម៉ោងទេ ព្រោះចំងាយផ្លូវតែ ៥២ គីឡូម៉ែត្រណឹង ។

បន្តមកទៀត នៅពេលនិយាយពីរឿងអាវុធនុយក្លេអ៊ែរ ។

គីម ជុងអ៊ុនៈ គេប្រាប់ខ្ញុំថាលោកគេងមិនសូវបានស្កប់ទេ ហើយ លោកត្រូវងើបពីព្រលឹមៗទៀតដើម្បីចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិទាក់ទិននឹងពួកយើង ។ អញ្ចឹងលោកពិតជាធ្លាប់ងើបពីីព្រលឹមៗណាស់ ។

លោក មូន ជែអ៊ិនៈ អីលូវនេះ ខ្ញុំនឹងគេងបានស្កប់ហើយ ព្រោះលោកបានសន្យាជាមួយប្រេសិតពិសេសរបស់យើងដែលបានទៅភាគខាងជើងនោះ ។

គីម ជុងអ៊ុនៈ ខ្ញុំនឹងចាត់ចែងធ្វើយ៉ាងណាអោយលោកបានសំរាន្តស្កប់ស្កល់ ។

សូមទស្សនាវីដេអូ៖